💠💠 ថៃជាសម្ព័ន្ធមិត្តស្និទ្ធស្នាលរបស់សហរដ្ធអាមេរិចU.S. Treaty Ally តាំងពី (1954) ហើយក៏ជាមិត្តយុទ្ធសាស្រ្តរបស់ជប៉ុនផង។
ចិន កំពុងពង្រីកឥទ្ធិពលយោធា សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ដោយប្រើសមយុទ្ធជាមួយប្រទេសជិតខាងជាការបង្ហាញអំណាច។
ដូចនេះ សមយុទ្ធអាកាសរវាងថៃ – ចិនគឺមានន័យថា ថៃកំពុងបត់តួនាទីកណ្ដាល (balancing role) រវាង សហរដ្ធអាមេរិច-ជប៉ុន-ចិន
ថៃខិតខំបង្កើតភាពជិតស្និទ្ធជាមួយចិនដើម្បីយកចំណេញក្នុងការចរចា ឬចលនាប្រឆាំងខ្មែរលើ កិច្ចការព្រំដែនរួមទាំងសេដ្ឋកិច្ចតំបន់។ ប្រវត្តិសាស្រ្តបង្ហាញថា ថៃធ្លាប់ប្រើឱកាសឲមហាអំណាចធំៗ ( ជប៉ុន–បារាំង–អាមេរិច ) ដើម្បីទទួលអត្ថប្រយោជន៍លើកម្ពុជាកន្លង់មក។
⚫នៅឆ្នាំ(1794) សៀមយកខេត្ត សិរីសោភ័ណ និង បាត់ដំបង ដោយផ្ទាល់ ដាក់ជាប្រទេសមួយក្រោមអាណាចក្រថៃ។ ពេលនោះកម្ពុជាក្រោមកាដឹកនាំស្តេច អង្គចន្ទ ទទួលការគាំទ្រពីសៀម ដូច្នេះត្រូវបង្ខំចុះសម្រុង។
⚫នៅឆ្នាំ(1863) កម្ពុជាចូលជាអាណានិគមបារំាង
បារាំងព្យាយាមទាមទារដែនដីដែលថៃកាន់កាប់។ រហូត់ដល់ឆ្នាំ(1904–1907) ក្រោមកិច្ចព្រមព្រៀងរវាងជប៉ុន–សៀម។
ថៃប្រគល់ បាត់ដំបង, សិរីសោភ័ណ និងសំឡូត មកកម្ពុជាវិញ (1907)ដើម្បីទទួលសុវត្ថិភាពក្នុងប្រទសជាសកល។ ក្នុងសម័យបារាំងនិងចក្រភពអង់គ្លេសដែលមានអំណាច ថៃក៏នៅមានទំនាក់ទំនង់ល្អជាមួយអង់គ្លេសនិងបានបញ្ជូនបុត្រាទៅរៀននៅអង់គ្លេសទៀតផង។
⚫ថ្ងៃទី 8 ធ្នូ (1941) កងទ័ពជប៉ុនបានឆ្លងព្រំដែនចូលថៃ ពី ម៉ាឡេសុី និងចុះចតតាមឆ្នេរ។ កងទ័ពថៃបានប្រយុទ្ធរហូតដល់ 7:30 ព្រឹក មុនពេលរដ្ឋាភិបាលបង្គាប់ឲ្យបញ្ឈប់បាញ់។ នាយករដ្ឋមន្ត្រី Plaek Phibunsongkhram (Phibun) មើលឃើញថា ត្រូវពឹងផ្អែកលើជប៉ុនដើម្បីយកដីធ្លីដែលបាត់បង់ពីឥណ្ឌូចិនបារាំង ថៃបានប្រើជប៉ុនជាឧបករណ៍ ដើម្បីយកខេត្តខ្មែរមួយចំនួនពីកម្ពុជាវិញ។ ថៃបានចុះហត្ថលេខាលើសន្ធិសញ្ញាសម្ព័ន្ធជាមួយជប៉ុនអនុញ្ញាតឲ្យថៃទទួលអត្ថប្រយោជន៍ក្នុងកិច្ចសហការនេះបានកាត់ដីខ្មែរ (បាត់ដំបង សៀមរាប ស្ទឹងត្រែង កោះកុង)។
⚫ ថៃបានប្រកាសសង្គ្រាមលើចក្រភពអង់គ្លេស និង សហរដ្ធអាមេរិក នៅថ្ងៃទី 25 មករា (1942)។ អង់គ្លេសបានឆ្លើយតបដោយប្រកាសសង្គ្រាមលើថៃវិញ។ ប៉ុន្តែ អាមេរិកបានមិនអើពើនឹងការប្រកាសនោះ។ ប្រពៃណីពិធីប្រកាសសង្គ្រាមរបស់ថៃសម័យនោះ បែបរដ្ឋាភិបាលនិងធ្វើតាមច្បាប់អន្តរជាតិត្រូវបញ្ជូនសារឲអគ្គរាជទូតខ្លួនជូនទៅថ្នាក់ដឹកនាំចក្រភពអង់គ្លេស និង អាមេរិក។ វាជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ ហើយគេដឹងជាសកលថា នៅខែមករា (1942) ថៃបានធ្វើតាមច្បាប់អន្តរជាតิជូនដំណឹងទៅកុងស៊ុល ស្វីស ដែលតំណាងសហរដ្ធអាមេរិកនៅបាងកក។ ឯកអគ្គរាជទូតថៃប្រចាំអាមេរិក លោក Seni Pramot មិនបានប្រគល់សារប្រកាសសង្គ្រាម។ សារនេះបានទទួលនៅវ៉ាស៊ីនតោន ខណៈដែល Seni បានបដិសេធការប្រឆាំងជាមួយរដ្ឋាភិបាលថៃ ពីមូលហេតុនេះគាត់មិនទទួលសារប្រកាសនោះទៀតឡើុយ។ ដូច្នេះហើយ អាមេរិកមិនដែលស្ថិតនៅក្នុងស្ថានភាពសង្គ្រាមជាមួយថៃ។
⚫អ្នកនយោបាយជាច្រើន និងប្រជាជនបានទៅរក លោក Pridi Banomyong ជានាយរដ្ឋបាលភូមិភាគ និងជាអ្នកតំណាងព្រះមហាក្សត្រ ដើម្បីបង្កើតចលនាឆ្លើយតប។ គាត់អាចប្រើតួនាទីនេះដើម្បីរៀបចំចលនា Seri Thai Movement ដោយមិនឲ្យជប៉ុនសង្ស័យ។ នៅអាមេរិក ឯកអគ្គរាជទូត Seni បានប្រកាសជាសាធារណៈតាមវិទ្យុថា គាត់នឹងធ្វើការដើម្បីស្តារថៃឲ្យឯករាជ្យវិញ។ គាត់បានអំពាវនាវឲ្យនិស្សិតថៃ នៅ អាមេរិក និង អង់គ្លេស ចូលរួមក្នុង Free Thai។
⚫ OSS និង SOE បានព្យាយាមបញ្ជូនកងកំលាំងជួបកង Free Thai។ ការចូលប្រទេសថៃតាមរយៈជើងហោះហើរ ដែរដំណើរការពី( ចិន )និងតាមនាវា។ នៅឆ្នាំ (1943) ទើបមានការទាក់ទងជោគជ័យជាមួយ Free Thai ខាងក្នុងប្រទេសថៃ។ នៅបាងកក OSS សំងាត់អាចដំណើរការបានសម្រាច់ ទោះស្ថិតនៅជិតប៉ុស្តិ៍យោធាជប៉ុនក៏ដោយ។ ចុងសង្គ្រាមលោកលើកទី២ Free Thai មានកំលាំងប្រហែល 60,000 នាក់ ត្រៀមចូលប្រយុទ្ធ។
⚫លោក Pridi Banomyong បានបញ្ជាក់ថា គោលបំណងរបស់ Free Thai មានពីរ៖
1👉 ប្រយុទ្ធប្រឆាំងនឹង ជប៉ុន
2👉 ធានាថា ថៃមិនត្រូវបានទទួលស្គាល់ជាប្រទេសចាញ់សង្គ្រាម
នៅខែកញ្ញា (1945) ក្រោយសង្គ្រាមបញ្ចប់ Mountbatten បានដាក់លក្ខខណ្ឌធ្ងន់ធ្ងរ ដូចជាឲ្យថៃប្រគល់អង្ករទៅអង់គ្លេស។ ប៉ុន្តែអាមេរិកបានទប់ស្កាត់ ការទាមទារនេះដោយអះអាងថា វាអាចប៉ះពាល់ដល់ឯករាជ្យរដ្ឋាភិបាលថៃ។ រហូតចុងក្រោយថ្ងៃទី 1 មករា (1946) ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់ស្ថានភាពសង្គ្រាម។ វាបានដាក់សំគាល់ថា ការប្រកាសសង្គ្រាមរបស់ថៃលើ អង់គ្លេស ត្រូវបានគេចាត់ទុកជាមោឃៈ ព្រោះវាមិនឆ្លើយតាមចិត្តប្រជាជន។
⚫សហប្រតិបត្តិការរវាង OSS, SOE និង Free Thai :
➡️ OSS (Office of Strategic Service) ជាស្ថាប័នតាមសហរដ្ធអាមេរិក ដែលបង្កើតឡើងក្នុងសង្គ្រាមលោកលើកទី២ → តួនាទី៖ ប្រមូលព័ត៌មាន ធ្វើការអាជីវកម្មសន្តិសុខ និងរៀបចំប្រតិបត្តិការការពារ/រំខានសត្រូវនៅក្រៅប្រទេស។
➡️ SOE (Special Operations Executive) = ជាស្ថាប័នគាំទ្រចក្រភពអង់គ្លេស → តួនាទី៖ ធ្វើប្រតិបត្តិការល្ងង់ល្ងរ នៅក្នុងប្រទេសដែលត្រូវបានស្ទក់ដោយសត្រូវ។ ពិសេសផ្ដោតលើ៖ ការរៀបចំក្រុមប្រយុទ្ធក្នុងស្រុក សម្រាប់រំខានកងទ័ព និងសកម្មភាពប្រឆាំងសត្រូវ។
➡️ Free Thai (Seri Thai Movement) = ជាចលនាក្នុងប្រទេសថៃសេរីសហប្រយុទ្ធប្រឆាំងជប៉ុននិងធានាថាថៃមិនត្រូវបានចាត់ទុកជាប្រទេសចាញ់សង្គ្រាម → តួនាទី៖ ជួយ OSS និង SOE ក្នុងការប្រមូលព័ត៌មាន និងរៀបចំកងប្រយុទ្ធនៅក្នុងប្រទេស។
✍️ យើងត្រូវដឹងថា៖ OSS គឺជាមូលដ្ឋានដើមនៃ CIA បន្ទាប់ពីសង្គ្រាម។
⚫បន្ទាប់ពីជប៉ុនជប៉ុនចាញ់ (1945) និងសម្ព័ន្ធជាតិឈ្នះ → កិច្ចព្រមព្រៀងអន្តរជាតិបង្ខំឲ្យថៃប្រគល់ខេត្តខ្មែរ (បាត់ដំបង សៀមរាប ស្ទឹងត្រែង កោះកុង) មកវិញទៅបារាំង (1946)។ ថៃបានចូលជាមួយជប៉ុនបណ្តោះអាសន្ន ដោយមានចេតនាស្ថានសង្គ្រាមសេរីភាព ប៉ុន្តែ Free Thai និង OSS បានធ្វើឲ្យថៃអាចរក្សាឯករាជ្យនិងទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្តក្រោយសង្គ្រាម។
⚫ក្រោយឯករាជ្យកម្ពុជា (1953)
បញ្ហាប្រាសាទព្រះវិហារ (1962) ក្លាយជាវិវាទធំ។ តុលាការអន្តរជាតិ (ICJ) កាត់ថា ប្រាសាទស្ថិតនៅក្នុងទឹកដីកម្ពុជាកម្ពុជា តែថៃមិនពេញចិត្តនិងបន្តអះអាង។
⚫ក្នុងសម័យសង្គ្រាមត្រជាក់ (1979) ថៃនិងប្រទេសលោកខាងលិចពិសេស ( អាមេរិកនិង ចិន ) បានគាំទ្រក្រុមប្រឆាំងកម្ពុជា (រួមទាំង ខ្មែរក្រហម និងក្រុម FUNCINPEC, KPNLF) ដើម្បីជា ឧបករណ៍នយោបាយ ទប់ស្កាត់ឥទ្ធិពលវៀតណាមនិងរុស្សីក្នុងតំបន់។ វាជាវិធីមួយក្នុងការរក្សាឥទ្ធិពលលើកម្ពុជា។ ការគាំទ្រក្រុមប្រឆាំងធ្វើឲ្យថៃទទួលបានជំនួយយោធា សេដ្ឋកិច្ច និងឥទ្ធិពលនៅក្នុងអង្គការអន្តរជាតិ ព្រោះក្រុមប្រឆាំងកម្ពុជាតែងតែទទួលបានអាសនៈអង្គសហប្រជាជាតិជំនួសរដ្ឋាភិបាលខ្មែរចាត់តាំងដោយវៀតណាម។
⚫សរុបពីសម័យអង្គរមកដល់សព្វថ្ងៃ ថៃតែងតែប្រើយុទ្ធសាស្ត្របង្កើតភាពជិតស្និទ្ធជាមួយ មហាអំណាច ដើម្បីស្វែងរកអត្ថប្រយោជន៍លើកម្ពុជា។ ការចូលកាន់កាប់ខេត្តខ្មែរដងមួយៗ សូម្បីតែត្រូវត្រឡប់វិញ ក៏នៅតែជាអង្គធាតុក្នុងអត្តសញ្ញាណនយោបាយរបស់ថៃ។ តាមប្រវត្តិសាស្ត្រនិងវិវាទព្រំដែនដែលថៃអាចយកទៅប្រើជាឧបករណ៍នយោបាយ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនទល់នឹងកម្ពុជា។ 💠💠💠







