Blogroll

Wednesday, October 8, 2025

ហេតុផល “ពេលវេលាប្រកៀកប្រកិត” ដែលនាយករដ្ឋមន្ត្រីថៃបានប្រើជាអំណះអំណាង គឺត្រឹមតែ ពាក្យលួងលោម ប៉ុណ្ណោះ។ ការពិតគឺ លោក Anutin ខ្លាច

 

..នៅក្នុងពេលដែលប្រជាជនថៃកំពុងរង់ចាំឲ្យឃើញសមត្ថភាព និងភាពស្មោះត្រង់ពីនាយករដ្ឋមន្ត្រីថ្មី លោក Anutin Charnvirakul ទើបតែចូលកាន់អំណាច មិនទាន់បានប៉ុន្មានសប្តាហ៍ ក៏បង្ហាញអាកប្បកិរិយាខុសគន្លងទៅវិញ។ ពាក្យសម្ដីដែលនាយករដ្ឋមន្ត្រីថ្មីរូបនេះនិយាយជាសាធារណៈនេះដែលត្រូវបានគេចាត់ទុកថាជាការហ៊ានដាក់ជើងឈានឆាកពិភពលោក ចុងក្រោយវិញ ក្លាយជាការបង្ហាញថា អំណាចនយោបាយថ្មីរបស់ថៃ ចាប់ផ្តើមលើមូលដ្ឋាននៃការលួងលោមនយោបាយ និងការចាប់យកចំណេញភ្លាមៗ។

— ខ្លាចប្រឈមមុខលើឆាកអន្តរជាតិ:

១. ខ្លាចការចោទប្រកាន់ពីសហគមន៍អន្តរជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) គឺជាវេទិកាធំ ដែលប្រទេសជាច្រើននាំគ្នាថ្លែងអំពីបញ្ហាក្តៅៗ។ សម្រាប់ថៃ បញ្ហាព្រំដែនជាមួយកម្ពុជាគឺក្តៅជាងគេ។ ប្រសិនបើលោក Anutin ឡើងថ្លែងលើឆាកអន្តរជាតិ ក៏នឹងជួបប្រឈមនឹងសំណួរទម្លាក់ផ្ទាល់ពីប្រទេសជិតខាង និងអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានឃើញថា ថៃជាភាគីឈ្លានពាន។ ដូច្នេះ ការជៀសវាងមិនទៅ គឺបង្ហាញថា ខ្លាចត្រូវបង្ហាញចិត្តពិតនៅលើឆាកពិភពលោក។

២. ខ្លាចបង្ហាញពីភាពខ្វះសមត្ថភាពជាអ្នកដឹកនាំថ្មី

ក្នុងវេទិកាអន្តរជាតិ មិនមែនជាកន្លែងលេងពាក្យកុហកដូចក្នុងសភាថៃទេ។ ប្រជាជាតិទាំងអស់សុទ្ធតែមានអ្នកសង្កេតការណ៍ អ្នកវិភាគ និងសារព័ត៌មាន។ ប្រសិនបើបង្ហាញខ្លួនមិនរឹងមាំ គ្មានទស្សនៈ ឬឆ្លើយសំណួរមិនបាន នោះជាការបង្ហាញថា ជាអ្នកដឹកនាំថ្មីដែលខ្វះសមត្ថភាព។ ដូច្នេះ ការជៀសវាងទៅ UN គឺជារបៀបងាយៗក្នុងការពារកេរ្តិ៍ឈ្មោះខ្លួន។

មតិជាច្រើននៅក្នុងសង្គមថៃ បានចោទថា ការលើកឡើងរឿង “ពេលវេលាប្រកៀកប្រកិត” គឺជាការចោទហេតុដើម្បីគេចចេញពីភាពខ្វះសមត្ថភាពពិត។ ពួកគេចាប់អារម្មណ៍ថា អ្នកដឹកនាំមួយប្រទេស មិនអាចមើលរំលងការរៀបចំពេលវេលា និងកាលវិភាគសំខាន់ៗទេ។ ប្រសិនបើគាត់ដឹងថាមិនអាចទៅបាន មិនគួរថ្លែងជាមុនហើយមិនមែនប្រកាសជាសាធារណៈរួចធ្វើឲ្យប្រជាជនស្រឡាញ់ហើយក៏បោះបង់ចោលនៅចុងក្រោយ។

ប្រជាជនថៃ និងអន្តរជាតិអាចឃើញច្បាស់ហើយថា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ កើតមិនទាន់បានប៉ុន្មានថ្ងៃ ក៏បង្ហាញពី ការកុហក និងអាកប្បកិរិយាខ្វះភាពទំនួលខុសត្រូវ។ ពាក្យសន្យាដែលថ្លែងសម្រាប់សាធារណៈ គ្រាន់តែជាការលួងលោមនយោបាយ មិនមានភាពជាក់លាក់។ ហេតុនេះហើយ ពាក្យសន្យាដែលធ្លាប់ធ្វើឲ្យប្រជាជនគាំទ្រចាត់ទុកថាជា “ហេរ៉ូថៃ” បានបម្លែងទៅជាការនិយាយបោកប្រាស់បាន។ ប្រជាជនថៃកំពុងឃើញច្បាស់ថា អ្នកដឹកនាំថ្មីកំពុងប្រើ ពាក្យសន្យាដើម្បីយកចំណេញភ្លាមៗ មិនមែនស្មោះត្រង់ក្នុងការអភិវឌ្ឍប្រទេស និងការពារកិត្តិយសជាតិទេ។