..នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍បន្ទាន់ពីស្រុក Saba Yoi ខេត្តសុងក្លា ប្រទេសថៃថា មានអគ្គហេតុធ្ងន់ធ្ងរមួយកើតឡើង ចំពោះកងទាហានថៃ។រថយន្តយោធាថៃមួយគ្រឿង ដែលកំពុងដំណើរការបេសកកម្មបន្ទាន់ ដើម្បីទៅកាន់តំបន់ជម្លោះក្នុងគោលបំណងបង្រ្កាបក្រុមបំបែកខ្លួន នៅភាគខាងត្បូង បានប្រទះមហន្តរាយមិនគួរឱ្យជឿ។ ដោយសារបញ្ហាបច្ចេកទេសនៅលើប្រព័ន្ធហ្វ្រាំង ធ្វើឱ្យរថយន្តនេះបាត់បង់ការគ្រប់គ្រង រអិលចុះតាមផ្លូវភ្នំ ហើយប៉ះពាល់ក្រឡាប់ធ្លាក់ចូលទៅក្នុងជ្រោះជ្រៅ។
ហេតុការណ៍នេះបានបង្កឲ្យមាន ទាហានចំនួន ៨ នាក់រងរបួសធ្ងន់ ហើយត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជិតទីតាំង។ ក្រុមសង្គ្រោះ និងកម្លាំងអាជ្ញាធរថៃត្រូវរត់ទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយសង្គ្រោះទាហានទាំងនោះ។
តាមការពិពណ៌នាពីសាក្សីក្នុងតំបន់ ពេលកើតហេតុ មានសម្លេងក្រឡាប់យ៉ាងខ្លាំង ហើយរថយន្តទាហានធ្លាក់ចុះជ្រោះប្រហែលជាង ១០ ម៉ែត្រ។ ស្ថានភាពបង្កើតភាពភ្ញាក់ផ្អើល និងបារម្ភយ៉ាងខ្លាំងសម្រាប់មន្ត្រីសន្តិសុខ និងប្រជាពលរដ្ឋក្នុងតំបន់។
ករណីនេះក៏បង្ហាញថា ភាពតានតឹង និងការប្រតិបត្តិការយោធាថៃនៅភាគខាងត្បូង មិនត្រឹមតែជួបការប្រឆាំងពីក្រុមបំបែកខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រទះជាមួយគ្រោះថ្នាក់បច្ចេកទេស និងធម្មជាតិផងដែរ។
x






