Blogroll

Sunday, November 2, 2025

សារាយតេជោសែនជ័យ ទូកមួយបន្តសរសេរប្រវត្តិសាស្រ្ត


 

🛑..“សារាយ” ជាឈ្មោះរុក្ខជាតិដែលឃើញច្រើននៅក្នុងផ្ទៃទឹក បុរាណឈ្មោះនេះ មានអត្ថន័យជាផ្នែកមួយនៃពាក្យខ្មែរ ដែលស្ទើរតែមិនសល់តិចតួចឡើយពីសម័យបុរាណ។ ឈ្មោះនេះត្រូវបានបន្តទុកជាមរតកអត្តសញ្ញាណ ភ្ជាប់មានប្រវត្តិចាប់ពីឆ្នាំ ១៩៤៨ ឬមានឈ្មោះដំបូងឈ្មោះ សារាយអណ្ដែត ~ សារាយផុត ~ សារាយសែនជ័យ ~ សារាយតេជោសែនជ័យ រហូតដល់បច្ចុប្បន្ន។


ក្នុងឆ្នាំ ២០១២ ជាឆ្នាំដែលទូកសារាយតេជោសែនជ័យ សម័យថ្មីនេះបានកើតឡើងវិញ

ត្រូវបានបង្កើតឡើងដោយលោក សាន់ សុខហៀង ជាស្ថាបនិក ដែលបានឧទ្ទិសកម្លាំង ការជឿជាក់ និងចិត្តស្មោះសម្រាប់បំលែងរូបរាងឈើមួយចំហៀង ដល់ទៅកម្រិតក្លាយជាទូកប្រណាំងឈ្នះជើងឯកជាតិ។



លើសពីនេះវាគឺជាទូកដែលជាប់ជើងឯកជាបីសម័យបានកត់ត្រាជ័យលាភប្រវត្តិសាស្ត្រជាច្រើន រួមមានការគ្រងជើងឯក៣លើកក្នុងឆ្នាំ



🏆 ជើងឯកឆ្នាំ ២០១៦

🏆 ជើងឯកឆ្នាំ ២០១៧

🏆 ជើងឯកឆ្នាំ ២០១៩



នាពេលថ្មីៗកន្លងទៅទូកសារាយតេជោសែនជ័យបានសម្ដែងសមត្ថភាពលើទន្លេចតុមុខ មុខព្រះបរមរាជវាំងហើយក៏ម្ចាស់ពានក្នុងឆ្នាំ ២០២៤ ដោយទទួលបានចំណាត់ថ្នាក់ទី២ ក្នុងប្រភេទទូកវែងគូពិសេស។ ជ័យលាភទាំងនេះ មិនមែនសាមញ្ញទេ ព្រោះវាបង្ហាញពី ចិត្តរឹងមាំ សហការណ៍ និងឆន្ទៈមិនព្រមចាញ់របស់ក្រុមបុព្វហេតុពូជខ្មែរ។



ចាប់ពីដំបូងដល់សព្វថ្ងៃ ទូកនេះត្រូវបានគាំទ្រពីមហាជនខ្មែរក្នុងនិងក្រៅប្រទេស។

“សារាយតេជោសែនជ័យ” មិនបញ្ចប់ដំណើរនោះទេវានឹងបន្តធ្វើមានវត្តមាន

របស់ទូកនេះដាក់តាំងនៅព្រលានយន្តហោះថ្មី  ក៏បានក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់វា។ វាក៏ជានិមិត្តរូបនៃប្រពៃណី សិល្បៈ ស្មារតីកីឡា និងមោទនភាពជាតិខ្មែរ ដែលបានស្ថិតនៅជាមួយច្រើនជំនាន់មកហើយ។ ពេលភ្ញៀវអន្តរជាតិឬជាតិឈរមើលវា ពួកគេមិនត្រឹមតែគិតពីទន្លេបសាក់ទេ តែពួកគេដឹងថា កម្ពុជាមានពីរប្រវត្តិ—ប្រវត្តិនៅលើដី និងប្រវត្តិនៅលើទឹក។



ទូកសារាយតេជោសែនជ័យ មិនមែនជាការបង្ហាញជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញថា ពេលដែលជំនាន់មួយមានឆន្ទៈ ប្រទេសនឹងមានពន្លឺ។​ និងពន្លឺនោះ បច្ចុប្បន្ន កំពុងភ្លឺចេញពីព្រលានយន្តហោះថ្មីមួយដែលមានឈ្មោះថា… តេជោ។

ជាទូកមួយ ប៉ុន្តែវាបាននាំឲ្យកើតអត្ថន័យយ៉ាងជ្រែលជ្រៅបំផុតសម្រាប់កម្ពុជា។