ព័ត៌មានលឿនដូចរន្ទះ

gv-rgughaszlhrsbe.dv.googlehosted.com
google.com, pub-3345359787927063, DIRECT, f08c47fec0942fa0
google.com, pub-3345359787927063, DIRECT, f08c47fec0942fa0

Translate

ករណីផ្ទួះអាវុធខាងភាគីថៃ​ ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យតំបន់ឈប់បាន


...ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:០៨ នាទី ព័ត៌មានពីក្រសួងការពារជាតិគួរឱ្យកត់សម្គាល់ថា ក្រុម អ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលសម្របសម្រួលដោយក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានការណ៍អនុវត្ត បទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

                      


ក្នុងអំឡុងពេលក្រុម AOT កំពុងអនុវត្តភារសម្តែងទីវាល ក្រសួងការពារជាតិ បានបញ្ជាក់ថា មានករណីផ្ទុះអាវុធមួយកើតឡើងខាងតំបន់ភាគីថៃ ដែលបានបង្កការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សុវត្ថិភាពនៃក្រុមសង្កេតការណ៍។


ប្រភពដដែល បានឱ្យដឹងថា ដោយសារតែភាពស្មុគស្មាញ និងហានិភ័យកើនឡើង ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានសម្រេចផ្អាកភារកិច្ច និងដកថយចេញពីតំបន់ ដើម្បីធានាសុវត្ថិភាពជាមុន។


ក្រសួងការពារជាតិ កំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីរកធានាបទឈប់បាញ់ឲ្យបានមានប្រសិទ្ធភាព និងការពារសុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

                     


សូមប្រជាពលរដ្ឋនៅតំបន់ព្រំដែន រក្សាចម្ងាយសុវត្ថិភាព ប្រុងប្រយ័ត្ន និងគោរពតាមការណែនាំពីក្រសួង ឬអាជ្ញាធរ។

សរសេរ: 𝐍𝐀𝐊𝐖𝐈𝐍"
ប្រភព: ក្រសួងការពារជាតិ

0 Comments:

Post a Comment

nakwin709@gmail.com